test

February 14, 2008

 

គម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយ

លក្ខ​ខណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់​គម្រោង​វិប​សាយ​ប្រឆាំង​និង​អំពើ​ពុក​រលួយ​ សូម​ស្វាគមន៏​ចំពោះ​ ការ​ ប្រើ​ប្រាស់​ ដែល​មាន​លក្ខ​ណះ​ផ្ទាល់​ខ្លួន​ ឬ​លក្ខណៈ​មិន​ធ្វើ​ជំនួញ​ នូវ​រាល់​អត្ថ​បទ​ ឯក​សារ​ និង​រូប​ភាព​ ទាំង​ឡាយ​ ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​វិប​សាយ​ប្រឆាំង​និង​អំពើ​ពុក​រលួយ​នេះ​.។​ លោកអ្នកអាចបើកមើល ឬក៏បោះពុម្ព យក អត្ថបទ ឯកសារ និង រូបភាពទាំង ឡាយនេះ ដើម្បីប្រើ ប្រាស់ជាលក្ខណៈផ្ទាល់ខ្លួននិងលក្ខណៈមិនធ្វើជំនួញដោយលោកអ្នកមិនត្រូវដកចេញនូវសញ្ញាណា មួយ ឬក៏កំណត់សំគាល់ដទៃទៀត ដែលមាននៅក្នុងឯកសារនេះឡើយ។

គំរោង​​ វិប​សាយ​ប្រឆាំង​និង​អំពើ​ពុក​រលួយ​ហាម​មិន​ឱ្យប្រើ​ប្រាស់​អត្ថ​បទ​ ឬ​ឯក​សារ​ទាំង​នេះ​ សម្រាប់គោលបំណងមិនស្របច្បាប់ណាមួយនិងមិនត្រូវរំលោភសិទ្ឋិរបស់គម្រោងវិបសាយប្រឆាំង

និងអំពើពុករលួយឬសិទ្ឋិរបស់ម្ចាស់ស្ថាប័នដែលផ្ត្កល់ឯកសារឡើយ។ រាល់ការប្រើប្រាស់ព័ត៌មាន រូបភាព ឬក៏ដកស្រង់នូវខ្លឹមសារឡើយ។

គម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយក៏សូមស្វាគមន៏ផងដែរ ចំពោះការផ្សព្វផ្សាយ និង ការចែកចាយព័ត៌មានឡើងវិញតាមរយៈ ប្រព័ន្ឋផ្សព្វផ្សាយផ្សេងៗ ប៉ុនែ្តរាល់ការផ្សព្វផ្សាយព័ត៌មាន ទាំងនោះត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោមនេះ

-ត្រូវមានការអនុញ្ញាតិជាលាយលក្ខ័អក្សរពីគម្រោងវិបសាយប្រឆាំងនិងអំពើពុរលួយ ជាមុន សិន។

-រាល់ឯកសារ និងរូបភាពដកស្រង់ទាំងអស់ត្រូវបង្ហាញ យោង តាមប្រភពដើមរបស់ឯកសារ និង រូបភាពឱ្យបានច្បាស់លាស់។

-ចំពោះអត្ថបទដកស្រង់ចេញពីសារព័ត៌មាន ក្នុងស្រុកត្រូវតែមានការអនុញ្ញាតិពីម្ចាស់ដើម ជាមុនសិន។

-ចំពោះអត្ថបទ ឬក៏ឯកសាររបស់ស្ថាប័ននានាត្រូវមានការអនុញ្ញាតិពីម្ចាស់ស្ថាប័នផ្តល់ ឯកសារជាមុនសិន។

ការទទួលខុសត្រូវ

-ព័ត៌មាន និងទស្សនៈដែលបានផ្សព្វផ្សាយនិងបញ្ចោញ នៅលើវិបសាយប្រឆាំង និងអំពើ ពុករលួយនេះគឺជាព័ត៌មាននិងទស្សនៈរបស់ស្ថាប័ននិងអង្កការ ផ្តល់ព័ត៌មាននានាពោល គឺមិន មែនជាព័ត៌មាននិងទស្សនៈរបស់គំរោងវិបសាយប្រឆាំងអំពើពុករលួយនៃអង្កការវេទិកាទូទៅនៃកម្ពុជាឡើយ។

គោលបំណងរបស់គម្រោងនេះគឺធ្វើឱ្យព័ត៌មាននៅក្នុងវិបសាយនេះមានបិរមាណកាន់តែច្រើន

និងទាន់ពេលវេលាព្រមទាំងប្រកបដោយគុណភាព។

យើងខ្ញុំនិងព្យាយាមកែលំអជាប់ជាប្រចាំនូវរាល់កង្វះខាតទាំងឡាយដែលយើងខ្ញុំអាចធ្វើបាន។

ជាទូទៅ ព័ត៌មាននិងឯកសារដែលបញ្ចូលនៅក្នង្នុវិបសាយនេះមានលក្ខណៈដូចខាងក្រោមៈ

-ជាព័ត៌មាននិងឯកសារដែលប្រមូលពីស្ថាប័នរដ្ឋ អង្កការមិនមែនរដ្ឋាភិបាល វិទ្យាស្ថានស្រាវ ជ្រាវ ស្ថាប័នអប់រំ បណ្ណាល័យ កន្លែងលក់សៀវភៅ សារព័ត៌មាននានា និងឯកសារដកស្រង់ពី ប្រព័ន្ឋអេឡិចត្រូនិក ៘ ហើយឯកសារទាំងអស់នេះជាកម្មសិទ្ឋិអ្នកនិពន្ឋ និងសិទ្ឋិប្រហាក់ ប្រហែលរបស់កម្ពុជានិងលិខិតបទដ្ឋានទាក់ទងផ្សេងៗរបស់ប្រភពដើម។

-ជាព័ត៌មាននិងឯកសារដែលមានលក្ខណៈស៊ីជម្រៅ ឬមិនស៊ីជម្រៅអាចត្រឹមត្រូវខ្លះ មិនត្រឹមត្រូវខ្លះនិងថ្មីៗខ្លះ ចាស់ខ្លះ.

-ព័ត៌មានមួយចំនួននៅក្នុងវិបសាយនេះបានភ្ចាប់ទៅនិងវិបសាយដ៏ទៃហេតុនេះហើយ គម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយនៃអង្កការវេទិកា ទូទៅនៃកម្ពុជាពុំមានលទ្ឋភាព និង ត្រួតពិនិត្យខ្លឹមសារបានឡើយ ហើយមិនទទួលខុសត្រូវចំពោះការផ្លាស់ប្តូរណាមួយ ដែល កើត មាននៅក្នុងវិបសាយនោះទេ។

-គម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយ នៃអង្កការវេទិកាទូទៅនៃកម្ពុជា និងមិនទទួល ខុសត្រូវចំពោះ

អ្នកដែលប្រើប្រាស់ព័ត៌មាននៅលើវិបសាយនេះក្នុងគោលបំណងខុសច្បាប់ណាមួយឬក៏ធ្វើឱ្យប៉ះពាល់ដល់សិទ្ឋិ របស់ស្ថាប័នដែលផ្តល់ឯកសារឡើយ។

-បើមានភាពមិនប្រក្រតីផ្នែកណាមួយនៅលើវិបសាយ ដែលនាំឱ្យមានការប្រែប្រួលនូវ ទិន្នន័យនិងខ្លឹមសារ ក្នុងករណីនេះទិន្នន័យនិងខ្លឹមសារទាំងនោះអាចនិងត្រូវធ្វើឡើងវិញ ឬ រៀបចំរចនាឡើងវិញ។

គម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយនៃអង្កការវេទិកាទូទៅនៃកម្ពុជាពុំទទួលខុសត្រូវចំពោះការយកទិន្នន័យ និងខ្លឹមសារទៅប្រើប្រាស់នៅពេលដែលមានភាពមិនប្រក្រតីនោះទេ។

-គម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយនៃអង្កការវេទិកាទូទៅនៃកម្ពុជា មិនធានាអះ អាងថា ព័ត៌មាន ហេតុការណ៏ ទស្សនះវិស័យ មតិយោបល់ សេចក្តីថ្លែងការណ៏ និងអនុសាសន៏ ទាំងឡាយដែលមាននៅក្នុងវិបសាយនេះមានភាពពេញលេញ ត្រឹមត្រូវទាំងស្រុងទាន់ ពេល វេលា និងគ្រប់គ្រាន់ឡើយ។

-គម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយ នៃអង្កការវេទិកាទូទៅនៃកម្ពុជា មិនទទួល ខុស ត្រូវចំពោះការបង្កឱ្យមានការខូចខាតដល់កុំព្យុទ័ររបស់អ្នកប្រើប្រាស់ដែលបណ្តលាមកពីមេរោគភាពមិនប្រក្រតី ការក្លែងក្លាយកំហុស ការលុបបាត់ ការរំខាន ការលុបចោល ការពន្យាពេលក្នុងការប្រតិបត្តិ ឫបញ្ចូនព័ត៌មានដំណើរការមិនរលូនផ្នែកបច្ចេកទេស និងបញ្ហា

ផ្សេងៗទៀតនៅពេលដែលលោកអ្នកប្រើប្រាស់វិបសាយនេះទេ។

អ្នកប្រើប្រាស់គួរតែយល់ដឹងថាការបញ្ចូនសារលិខិតតាមរយៈអ៊ិនធឺណេតអាចគ្មានសុវត្ថភាព ហើយគួរតែពិចារណាឱ្យបានច្បាស់លាស់មុនពេលប្រើ្រ០សា់ព័ត៌មានទាំងឡាយនៅលើវិប

សាយប្រឆាំងនិងអំពើពុករលួយនេះ។

-ម្រោងវិបសាយប្រឆាំងនិងអំពើពុករលួយនៃអង្កការ វេទិកាទូទៅនៃកម្ពុជា មិនធានាអះ អាងថាវិបសាយនេះមានសភាពសមស្របតាមសេចក្តត្រីវូការនិងមានដំណើរការជាប្រចាំនោះទេ។

វិបសាយនេះអាចផ្អាកដំណើរការជាបណេ្តអាះសាន្នដោយសារតែការជួសជុលថែទាំឬដំណើរការមិនល្អរបស់កុំព្យុទ័រ។

អំពីគម្រោង

វិបសាយប្រឆាំងនិងអំពើពុករលួយួជាខេមរភាសាត្រូវបានបង្កើតឡើងដើម្បីផ្តល់លទ្ឋភាពឱ្យប្រជាពលរដ្ឋកម្ពុជាទូទៅអាចអាននិងស្រាវជ្រាវរកឯកសារព័ត៌មានផ្សេងៗទាក់ទងទៅនិងការប្រឆាំងនិងអំពើពុករលួយ។

យើងអាចបើកមើលព័ត៌មានដែលមាននៅក្នុងវិបសាយនេះតាមរយៈប្រព័ន្ឋអ៊ិនធឺណិតនិងតាមហាងអ៊ិនធឺណិតកាហ្វេនៅទូទាំងប្រទេសកម្ពុជា។

វិបសាយនេះត្រូវបានបង្កើតឡើងនិងបញ្ចូលទិន្នន័យដោយអង្កការវេទិកាទូទៅនៃកម្ពុជា ដែលជាអង្កការក្រៅរដ្ឋាភិបាលក្នុងស្រុកមួួយុមានជំនាញឯកទេសទាក់ទងទៅនិងវិស័យបច្ចេកទេសវិទ្យាព័ត៌មាន និងបានជួយជំរុញឱ្យមានការផ្លាស់ប្តូរព័ត៌មានតាមរយៈសារអេឡិចត្រូនិចតាំងពីឆ្នាំ ១៩៩៤។

គោលបំណងសំខាន់នៃវិបសាយនេះគឺៈ

-ផ្តល់លទ្ឋភាពឱ្យស្ថាប័នរដ្ឋអង្កការនានាដែលមានសកម្មភាពទាក់ទ់ងទៅនិងអំពើពុករលួយ និងចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជានិងចែកចាយព័ត៌មានផ្សេងៗរបស់ខ្លួនទៅលើវិបសាយដោយឥតគិតថ្លៃ។

-ផ្តល់លទ្ឋភាពយ៉ាងទូលំទូលាយដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសចំពោះ ប្រជាពលរដ្ឋនៅតាមខេត្តនានាអាចទទួលបានពីព័ត៌មានទាក់ទងនិងការពុករលួយ និងចូលរួមគំនិត យោបល់ តស៊ូមតិតាមរយៈការស្វែងយល់នៃវិបសាយនេះ។

-ផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈវិបសាយនូវព័ត៌មាន និងឯកសារប្រមូលបានពី អង្កការដៃគូទាំងអស់ដែលកំពុង បំពេញការងារពាក់ព័ន្ឋនិងអំពើរពុករលួយ។

ប្រជាពលរដ្ឋកម្ពុជាអាចបើកមើលវិបសាយនេះទាំងនៅក្នុងនិងក្រៅប្រទេសតាមបណ្តញាអ៊ិនធឺណិតនិងតាមហាងអ៊ិនធឺណិតកាហ្វេនៅទូទាំងប្រទេសកម្ពុជា។

-ធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការចែករំលែកការយល់ឃើញនូវគំនិត និងការសង្កេតលើបញ្ហាផ្សេងៗដោយជំរុញុការផ្លាស់ប្តូរព័ត៌មាន និងការប្រាស្រ័យទាក់ទងតាម ប្រព័ន្ឋអេឡិចត្រូនិច។

យើងក៏និងធ្វើការលើកទឹកចិត្តផងដែរដល់ការចែករំលែកបទពិសោធន៏និងមេរៀនផ្សេងៗទាក់ទងនិងអំពើពុករលួយដើម្បីផ្តល់ឪកាសដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានរៀនសូត្រពីបណ្តប្រាទេសនានាលើប្រធានបទនេះ។

-ផ្តល់នូវបណ្តទិន្នន័យដែលផ្សព្វផ្សាយដោយសារ ព័ត៌មានកម្ពុជាដើម្បីឆ្លើយតប និងតម្រូវ ការរបស់ស្ថាប័ននានាសម្រាប់ជាឯកសារយោងនៅក្នុងការងារសិក្សាស្រារជ្រាវក៏ដូចជាការធ្វើសកម្មភាពនានាជុំវិញនិងការប្រឆាំងនិងអំពើពុករលួយ។វិបសាយនេះនិងត្រូវបានដំណើរការ ដោយមាន បញ្ចូលព័ត៌មានថ្មីៗរៀងរាល់ថ្ងៃជាច្រើន។

នៅពេលមានព័ត៌មានកាន់តែច្រើនក្រុមការងារវិបសាយប្រឆាំងនិងអំពើពុករលួយយើងខ្ញុំនិងបង្កើនចំនួនផ្នែក និង អនុផ្នែកព័ត៌មានជាច្រើនថែមទៀត។

វិបសាយប្រឆាំងនិងអំពើពុករលួយរួមមានដួចតទៅៈ

-សកម្មភាពព័ត៌មានរបស់ស្ថាប័នដែលពាក់ព័ន្ឋនិងការប្រឆាំងអំពើពុករលួយ

-ការប្រមូលឯកសារ ច្បាប់

-កំណាព្យ ចម្រៀង

-សេចក្តីជូន​ដំណឹង​

-មិតិ​សារ​ធារ​ណៈ​

-បណ្តលា័យរូបភាព ជ្រើស​រើស​រូប​ភាព​ ដែល​ទាក់​ទង​សកម្ម​ភាព​ប្រឆាំង​អំពើ​ពុករលួយ

ព័ត៌មានមានប្រយោជន៏ផ្សេងទៀត និងមាននៅលើវិបសាយប្រឆាំងនិងអំពើពុករលួយរួមមានៈ

-ទំព័រពិសេសស្តពីស្ថីបា័នរដ្ឋនិងអង្កការមិនមែនរដ្ឋាភិបាលព្រមទាំងសកម្មភាពរបស់ស្ថាប័ននិងអង្កការទាំងនោះ។

-ភ្ជាប់ទៅកាន់វិបសាយដ៏ទៃទៀតដែលទាក់ទងនិងប្រទេសកម្ពុជាឬវិបសាយជាភាសាខ្មែរជាពិសេសវិបសាយដែលមានព័ត៌មានទាំងឡាយណាដែលទាក់ទងនិងការប្រឆាំងនិងអំពើរពុករលួយ។

 

ប្រភពព័ត៌មានដែលទាក់ទងដែលអាចបញ្ជូលទៅក្នុងវិបសាយនេះរួមមនាៈ

-អត្ថបទដកស្រង់ពីកាសែត ទីភ្នាក់ងារសារព័ត៌មាន និង ទស្សានាវដ្តី

-ព្រឹតិ្តបត្រ និង សេចក្តប្រីកាសព័ត៌មាន

-ព័ត៌មានរបស់ស្ថាប័ន និងសកម្មភាពស្ថាប័នទាំងនោះ

- អត្ថបទ ឬក៏ឯកសារ ស្នាដៃរបស់អ្នកនិពន្ឋស្តពីកីរាប្រឆាំងនិងអំពើពុករលួយ

- របាយការណ៏ប្រចាំឆ្នាំ និង របាយការណ៏ផ្សេងៗរបស់ស្ថាប័នទាំងនោះ

- របាយការណ៏ស្រាវជ្រាវ

- ឯកសារបណ្តបុះណ្តលា

- ច្បាប់ ក្រឹត្យ អនុក្រឹត្យ ប្រកាស និងបទបញ្ចាផ្សេងៗ

- ឯកសារស្តពីពី័ត៌មានជុំវិញការប្រឆាំងនិងអំពើពុករលួយ និងតស៊ូមតិ ដូចជាខិត្តប័ណ្ណ និងកូនសៀវភៅ

ផ្សព្វផ្សាយ ។

- រូបថត

-សេចក្តជីនូដំណឹង

ព័ត៌មានដែលត្រូវការពីបណ្តអាង្កការសហការ៖

យើងត្រូវបញ្ចូលយ៉ាងលឿននិងទៀងទាត់នូវព័ត៌មានថ្មីៗទៅក្នុងវិបសាយស្តីពីការប្រឆាំង អំពើពុករលួយដើម្បីធ្វើឱ្យវិបសាយនេះមានការចាប់អារម្មណ៏អំពីអ្នកអាន។ ដូច្នេះកិច្ចសហ ការ ល្អរវាងក្រុមការងារវិបសាយនិងអង្កការស្ថាប័នផ្តល់ឯកសារទាំងអស់ គឺជាប្រការសំខាន់ ខ្លាំងណាស់។

 

យើងខ្ញុំសូមស្វាគមន៏និងសូមអញ្ជើញលោកអ្នកមេត្តចាលូរួមចំណែកក្នុងកិច្ចសហការនេះ។ ប្រសិនបើលោកអ្នកមានឯកសារដែលលោកអ្នកគិតថាមានប្រយោជន៏សម្រាប់វិបសាយស្តពីកីរាប្រឆាំងនិងអំពើពុករលួយនេះសូមទំនាក់ទំនងមកកាន់ក្រុមការងារវិបសាយប្រឆាំងនិងអំពើពុករលួយតាមរយៈ ក្រុមការងារសមាជិកគម្រោង។

 

តើអង្កការរបស់លោកអ្នកអាចទទួលបានផលប្រយោជន៏ពីវិបសាយស្តកីរាប្រឆាំងនិងអំពើពុករលួយនេះយ៉ាងដូចមេ្តច ?

ចែករំលែកព័ត៌មានសំខាន់ៗជូនដល់ប្រជាពលរដ្ឋនិងអង្កការនានា នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា

ឧទាហរណ៏ៈ ផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពរបស់ស្ថាប័ន និងព័ត៌មានអំពីសកម្មភាព និងអាសយដ្ឋានទាក់ទងនៃទីស្នាក់ការរបស់អង្កការទូទាំងប្រទេសនៃកម្ពុជា។ ​​​​ ដាក់បញ្ចាលូនូវឯកសាររបស់ស្ថាប័នទាក់ទងនិងការបណ្តុះ​បណ្តាល​ ឯកសារស្តពីដំណើរការជុំវិញការប្រឆាំងនិងអំពើពុករលួយ និងរបាយការណ៏ស្រាវជ្រាវ។ ទទួលបាននូវព័ត៌មានអំពីស្ថាប័ន ឫអង្កការនានា និងសកម្មភាពរបស់អង្កការទាំងនោះ ព្រមទាំងអាចទទួលបាននូវធនធានព័ត៌មានដែលពួកគេបានផ្តល់ឱ្យដើម្បីដាក់ក្នុងវិបសាយនេះ។

-បង្កើនការប្រាស្រ័យជាមួយប្រជាពលរដ្ ឋ និងអង្កការនានានៅក្នុងប្រទេសកម្ពុជា ឧទាហរណ៏ៈ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅតាមខេត្តតាមរយៈអ៊ិម៉ែល E-mail ជាភាសា អង់គ្លេស និងភាសាខ្មែរ។

-ផ្តល់លទ្ឋភាពឱ្យប្រជាពលរដ្ឋអាចធ្វើការទាក់ទងជាមួយអង្កការរបស់លោកអ្នកតាមរយៈការប្រើប្រាស់អ៊ីម៉ែលអំពីបញ្ហាដែលពួកគេចាប់អារម្មណ៏។

-ចូលរួមក្នុងការពិភាក្សាជាក្រុម តាមរយៈការផ្លាស់ប្តរូអ៊ីម៉ែលដែលហៅថា Mailing Lists ដើម្បីចែករំលែកទស្សនះនិងព័ត៌មានផ្សេងទាក់ទងប្រធានបទសំខាន់ដែលស្តីអំពីជុំវិញនៃអំពើរពុករលួយ។

 

 

 

 


Law on Anti-Corruption to Meet International Standards

January 11, 2008

receiving on 8 August 2005 the draft Law on Anti-Corruption dated 30 June 2005, civil society organizations have analyzed and found that, though the current draft

Read the rest of this entry »